Fundamental Nursing Skills 1, 2 and 3 will be taught over the first 3 semesters of the program. Through practice in the clinical laboratory setting, students will develop their competency in nursing skills. Fundamental Nursing Skills plays a vital role in ensuring patient safety and quality care in nursing care. Fundamental Nursing Skills 1 will provide students with an understanding of knowledge and skills required for patient admission and discharge processes within any health facility. This will include students performance history taking from a patient, taking accurate vital signs and ensuring appropriate and accurate documentation of patients data. Students will also be introduced to key concepts of infection prevention and control including the definition of infection, antimicrobial resistance and control methods fundamental to safe nursing practice.មូលដ្ឋានគ្រឹះនៃជំនាញថែទាំទី ១ ២ និង ៣ នឹងបង្រៀននៅក្នុង៣ឆមាសដំបូងនៃកម្មវិធីសិក្សា។ តាមរយៈការអនុវត្តន៍នៅក្នុងបន្ទប់បង្ហាញត្រាប់ និស្សិតនឹងអាចអភិវឌ្ឍសមត្ថភាពរបស់ពួកគេក្នុងជំនាញថែទាំ។ មូលដ្ឋានគ្រឹះនៃជំនាញថែទាំ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធានាសុវត្ថិភាពនិងគុណភាពក្នុងការថែទាំជំងឺ។

មូលដ្ឋានគ្រឹះនៃជំនាញថែទាំទី ១ នឹងផ្ដល់ជូននិស្សិតនូវការយល់ដឹងអំពី ចំណេះដឹងនិងជំនាញដែលត្រូវការចាំបាច់សម្រាប់ដំណើរការទទួលអ្នកជំងឺចូលសម្រាកពេទ្យនិងចេញពីមន្ទីរពេទ្យនៅក្នុងគ្រឹះស្ថានសុខាភិបាល។ មុខវិជ្ជានេះ ក៏អនុញ្ញាតឱ្យនិស្សិតធ្វើការសាកសួរប្រវត្តិជំងឺ យកសញ្ញាជីវិតត្រឹមត្រូវ និងធានាបាននូវឯកសារសមស្របនិងត្រឹមត្រូវអំពីទិន្នន័យរបស់អ្នកជំងឺ។ និស្សិតក៏នឹងទទួលបានការណែនាំអំពីគោលគំនិតសំខាន់ៗនៃការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ រួមបញ្ចូលទាំង និយមន័យនៃការបង្ករោគ ភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ (antimicrobial resistance) និងមូលដ្ឋានគ្រឹះនៃវិធីសាស្ត្រគ្រប់គ្រងដើម្បីផ្តល់ការថែទាំប្រកប ដោយសុវត្ថិភាព។