This course introduces students to growth and development across the life span. Students will be introduced to the major theories that support life span development and the influencing factors. Students will gain in-depth knowledge of the stages of growth and development, from conception through to aging including the physical, cognitive, emotional, and social perspectives of people at these different stages. Considerations to be taken into account at each stage will be a focus of student learning. This course will provide students with knowledge that is fundamental to providing appropriate nursing care to patients of different ages.មុខវិជ្ជានេះនឹងណែនាំនិស្សិតអំពីការលូតលាស់និងការអភិវឌ្ឍន៍ទៅតាមអាយុកាល។ និស្សិត នឹងទទួលបានការណែនាំអំពីទ្រឹស្ដីសំខាន់ៗដែលគាំទ្រដល់ការអភិវឌ្ឍន៍នៅក្នុងដំណើរជីវិតនិងកត្តាជះឥទ្ធិពលផ្សេងៗ។ បន្ថែមពីនេះទៅទៀតពួកគេក៏នឹងទទួលបាននូវចំណេះដឹង ស៊ីជម្រៅអំពីដំណាក់កាលនៃការលូតលាស់និងការអភិវឌ្ឍន៍ចាប់តាំងពីពេលបង្កកំណើតរហូតដល់វ័យចំណាស់ដោយរួមបញ្ចូលទាំងការវិវត្តន៍រាងកាយ ប្រាជ្ញាសារតី អារម្មណ៍ និងសង្គមរបស់មនុស្សនៅដំណាក់កាលខុសៗគ្នា។ ចំណុចពិចារណាសំខាន់ៗនៅក្នុងដំណាក់កាលនីមួយៗនឹងត្រូវផ្តោតលើផងដែរ សម្រាប់ការសិក្សារបស់និស្សិត។ មុខវិជ្ជានេះនឹងផ្ដល់ជូននិស្សិតនូវចំណេះដឹងដែលជាមូលដ្ឋានគ្រឹះក្នុងការផ្ដល់ការថែទាំសមស្របដល់អ្នកជំងឺនៅគ្រប់វ័យទាំងអស់។